ល្អណាស់!! ផឹកស្រវឹកនាំគ្នាជិះម៉ូតូដើរកាប់បំផ្លាញ់ រថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿង

0

កោះកុង៖ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្មាច់​មាន​ជ័យ ប៉ុស្តិ៍​នគរបាល​ដងទង់ និង​ប៉ុស្តិ៍​នគរបាល​ស្ទឹង​វែង បាន​ទទួល​ពាក្យបណ្ដឹង​ករណី​កាប់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ជន​មិន​ស្គាល់​មុខ ។ ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទាំង​៣ ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ឃាត់ខ្លួន​បាន​ចំនួន​០៣​នាក់​រួម​មាន​៖

១-​ឈ្មោះ ចិត្រ សុខ​ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង​(​ជា​អ្នក​ធ្វើ​សកម្មភាព​កាប់​រថយន្ត​ទាំង​ពីរ​)​។
២-​ឈ្មោះ សៅ ប៉ូ​លី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង​(​ជា​អ្នក​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​)​។
៣-​ឈ្មោះ គង់ សុវណ្ណ​រាជ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​០២ សង្កាត់​ដងទង់​(​ជា​អ្នក​បើក​ម៉ូតូ និង​ជា​អ្នក​ផ្ដើមគំនិត​)​។

ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង​បី​បាន​យក​កាំបិត​ផ្គាក់​យក​ទៅ​បោះចោល​នៅ​ក្នុង​សមុទ្រ​។ ​វត្ថុ​តាង​ដកហូត ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​។ ចំពោះមូលហេតុបង្កអោយមានហេតុការណ៍កើតឡើង គឺដោយសារក្រុមជនសង្ស័យផឹកស្រវឹង។ ករណី​នេះ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​កំពុង​បំពេញ​សុំ​នុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​បន្ត​នីតិវិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ