ភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចរង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារខាងលិច ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ចូលក្នុងរបងផ្ទះបើកទ្វាររថយន្តលួចយកកាបូបស្ពាយដែលក្នុងនោះមានអាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,ទូរសព្ទ័ដៃម៉ាកអាយហ្វូនចំនួន ០២ គ្រឿង ,លិខិតឆ្លងដែនចំនួន០១ ក្បាល ,លិខិតបញ្ជាបេសកកម្មចំនួន០១ និងប្រាក់ចំនួន៩០,០០០រៀល) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥៧០ ក្រុម១១ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង០០ នាទីទៀបភ្លឺ និងចាប់យកភស្តុតាងទ្រព្យសម្បត្តិរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ យ៉េន ម៉ាឡែន ហៅ ប្រុស ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ រើសអេតចាយ
-មានទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ភស្តុតាងចាប់យក
-អាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ ប្រូ ពណ៌ស្វាយ ចំនួន០១គ្រឿង
ជនរងគ្រោះ ឈ្មោះ ជូ ពៅពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារបាត់បង់៖
-កាបូបស្ពាយចំនួន០១
-អាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,
-ទូរសព្ទ័ដៃម៉ាកអាយហ្វូនចំនួន ០២ គ្រឿង
-លិខិតឆ្លងដែនចំនួន០១ ក្បាល
-លិខិតបញ្ជាបេសកកម្មចំនួន០១
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង០០ នាទីទៀបភ្លឺ មានករណី អំពើលួចមានស្ថានទម្ងន់ទោស(ចូលក្នុងរបងផ្ទះបើកទ្វាររថយន្តលួចយកកាបូបស្ពាយដែលក្នុងនោះមានអាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន ចំនួន ០២ គ្រឿង ,លិខិតឆ្លងដែនចំនួន០១ ក្បាល ,លិខិតបញ្ជាបេសកកម្មចំនួន០១ និងប្រាក់ចំនួន៩០,០០០រៀល) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥៧០ ក្រុម១១ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ជូ ពៅពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ បង្កឡើងដោយជនសង្ស័យចំនួន០១ នាក់ មានឈ្មោះ យ៉េន ម៉ាឡែន ហៅ ប្រុស ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ បានដើរចេញពីផ្ទះជួលរបស់វាសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណងដើររើសអេតចាយ និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានដើរមកដល់ចំណុចកើតហេតុបានឃើញរថយន្តចំនួន០១ គ្រឿងចតនៅក្នុងរបងផ្ទះ ហើយទ្វាររបងផ្ទះចំហមិនមានចាក់សោទ្វារ ពេលនោះជនសង្ស័យបានដើរចូលទៅក្នុងរបងផ្ទះរួចហើយទៅបើកទ្វាររថយន្ត ដែលជនរងគ្រោះកំពុងដេកលក់នៅក្នុងនោះលួចយកកាបូបស្ពាយរបស់ជនរងគ្រោះដែលក្នុងនោះមានអាវុធខ្លីចំនួន០១ ដើមម៉ាកK៥៤ លេខ៧៦០៦ បង់ចំនួន០១ គ្រាប់ចំនួន ០៤ គ្រាប់ ,ទូរសព្ទ័ដៃម៉ាកអាយហ្វូនចំនួន ០២ គ្រឿង ,លិខិតឆ្លងដែនចំនួន០១ ក្បាល ,លិខិតបញ្ជាបេសកកម្មចំនួន០១ និងប្រាក់ចំនួន៩០,០០០រៀល រួចហើយគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ