ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ក្រោយកំពុងធ្វើសកម្មភាពលួចម៉ូតូ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ជាក់ស្ដែង​ពី​បទ​លួច​(​លួច​ម៉ូតូ​០១​គ្រឿង​) ឃាត់ខ្លួន​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​២៣១ ក្រុម​ទី​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ស្ដង់​លក់​សំលៀក​បំពាក់​លេខ​B71 ក្នុង​ផ្សារ​នាគ​មាស ក្រុម​ទី​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើំ​មគរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​៖
-​ឈ្មោះ សុខ សុវណ្ណ​បញ្ញា ហៅ តា​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) ។

វត្ថុ​តាង​ចាប់​យក​មាន​៖
-​កូនសោរ​ម៉ូតូ​ម៉ាក​Honda ចំនួន​០១ (​ជា​របស់​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​លួច​) និង​ម៉ូតូ​០១​គ្រឿង​ម៉ាក YAMAHA FZ ស៊េរី​2012 ព​ណ៍​ខ្មៅ​លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-0001 (​ជា​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ឈ្មោះ សុខ សុវណ្ណ​បញ្ញា ហៅ តា​យ លួច​យក​) បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ករ​ស្នើ​សុំ ។

ជន​រង​គ្រោះ​៖
-​ឈ្មោះ កែវ ហេង​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​សារព័ត៌មាន ស​លេខ​១៧ ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប​ច្ចប្ប​ន្ន​៖ ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

ប្រភព​៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក