បើ Arsenal ចង់បាន Fati ត្រូវតែយកកីឡាករឆ្នើមម្នាក់នេះមកប្តូរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថា Arsenal អាចនឹងផ្ទេរយកកីឡាករ Ansu Fati របស់ក្លឹប Barcelona ហើយក្លឹបនៅអេស្ប៉ាញមួយនេះចង់ធ្វើការផ្លាស់ប្តូរកីឡាករខាងលើនេះជាមួយនឹងខ្សែបម្រើ Martin Odergaard។

បើយោងតាមប្រភពព័ត៌មានដដែលបានអោយដឹងថា ប្រធានក្លឹប Barcelona លោក Joan Laporta នឹងមិនអនុញ្ញាតអោយ Fati ចាកចេញ ទោះបីជាអោយតម្លៃប៉ុន្មានក៏ដោយ។ ហើយគាត់យល់ព្រមពិចារណា ក្នុងករណីក្លឹប Arsenal ចង់ដោះដូរជាមួយនឹងខ្សែបម្រើ Odegaard តែប៉ុណ្ណោះ៕