បាត់ដំបង៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៥០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងគោយន្តម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្សរបួសធ្ងន់០២នាក់ ។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរវាងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បាត់ដំបង 1L-4470 អ្នកបើកបរឈ្មោះ ប៉ិន ជឹម ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព) ទិសដៅប្រសព្វទិសគ្នាកើតទៅលិច មកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាកសង់ឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1AE-2463 ទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ មាស ហេង ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា (របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីភាគីម៉ូតូសង់០៧ បើកចេញពីផ្លូវលំ មិនគោរពសិទ្ធិអត្ថិភាពទើបម៉ូតូសង់០១៥ បើកលើផ្លូវជាតិ៥៩ បុកពេញទំហឹងតែម្ដង។
បច្ចុប្បន្ន នគរបាលស្រុកភ្នំព្រឹកបានបានយកមធ្យោបាយបង្ក និងវត្ថុតាង បានយកទៅរក្សារទុកនៅអធិការស្រុកភ្នំព្រឹក ដើម្បីដោះស្រាយតាមនីតីវិធី។ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ