សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២នាក់ ក្រោយបង្ហោះម៉ូតូនៅផ្លូវសាធារណ​:​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ

0

ភ្នំពេញ​៖ ក្មេង​ទំនើង​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​សាធារណ​:​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ក្នុង​សង្គម ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ស្រាវជ្រាវ​ឃាត់ខ្លួន
នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១២:៤០​នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​០២​នាក់ ករណី​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​សាធារណ​:​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ក្នុង​សង្គម ប្រព្រឹត្ត​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​២៤៥ ក្រុម​ទី​១ ភូមិ​១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២០:២០​នាទី​។

ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​រួម​មាន​៖
១-​ឈ្មោះ ឈឿ​ង ឡុ​ង​ហេង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​១១A2 ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ​លេខ​២១៨ ក្រុម​ទី​១៥ ភូមិ​៦ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នក​ជិះ​ម៉ូតូ​បង្ហោះ​) ។
២-​ឈ្មោះ លី ជី​ឈ័​ន្ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​ថ្នាក់​ទី​៩A1 ស្នាក់​នៅផ្ទះ​លេខ​៧៧ ផ្លូវ​លេខ​២១៨ ក្រុម​ទី​១៧ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​អ្នក​ជិះ​ខាងក្រោយ​ជា​ម្ចាស់​ម៉ូតូ​) ។

វត្ថុ​តាង​ចាប់​យក​មាន​៖ ម៉ូតូ​ម៉ាក Honda C125 ស៊េរី 2023 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JT-1913​។ បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​០២​នាក់​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ