បុកគ្នាពេញទំហឹង ធ្វើអោយមានអ្នករបួសពេញផ្លូវ!!

0

ព្រះ​សីហ​នុ​៖ គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ និង​ម៉ូតូ រង​របួស​ទាំង​សងខាង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ សម្រួល​ចរាចរណ៍ សង្គ្រោះ​បឋម បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ នៅ​ចំណុចរ​ង្វ​ង​មូល​សម្តេច​សង្ឃ ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង 06​និង 45​នាទី​ថ្ងៃ​ទី​12 ខែឧសភា ឆ្នាំ​2023 លើ​ដងផ្លូវ​ជាតិ​លេខ 4 ចន្លោះ​គីឡូម៉ែត្រ​លេខ 178 និង 179 មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​dream​សង់ c125​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1G-5459 មាន​ទិស​ដៅ​ពី​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ បេ​ី​កបរ​ដោយ​ឈ្មោះ សៀង សំអាត ភេទ​ប្រុស អាយុ​33​ឆ្នាំ ទីលំនៅ​ភូមិ វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​អ្នក​រួម​ដំណេ​ី​រ​ម្នាក់​ឈ្មោះ សៀង ផា​ន់​ណា ភេទ​ស្រី អាយុ​29​ឆ្នាំ មាន​ទីលំនៅ ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ប៉ះ​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​dream​សង់ c125​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1J-8845​មាន​ទិស​ដៅ​បញ្ច្រាស់​គ្នា បេ​ី​ក​បេ​ដោយ​ឈ្មោះ ផល់ គឹ​ម​សាន ភេទ​ប្រុស អាយុ​24​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ និង​អ្នក​រួម​ដំណេ​ី​រ​ម្នាក់​ឈ្មោះ យុន ស្រី​មួយ ភេទ​ស្រី អាយុ​20​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាល​ឲ្យ​៖

1.​ឈ្មោះ សៀង​សំអាត អ្នក​បេ​ី​កបរ​ម៉ូតូ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​1G -5459 រង​របួសធ្ងន់ (​បញ្ជូន​ទៅ​ពេទ្យ​រាជធានី​ភ្នំពេញ​)
2.​ឈ្មោះ សៀង​ផា​ន់​ណា អ្នក​រួម​ដំណេ​ី​រ ម៉ូតូ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1G-5459(​រង​របួស​មធ្យម​)
3.​ឈ្មោះ ផល់ គឹ​ម​សាន អ្នកបើកបរ​ម៉ូតូ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​1J-8845 (​រង​របួស​មធ្យម​)
4.​ឈ្មោះ យុន ស្រី​មួយ អ្នក​រួម​ដំណេ​ី​រ​ម៉ូតូ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​1G-8845(​រង​របួស​មធ្យម​)​។

បច្ចុប្បន្ន​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​វាល​រេញ រីឯ​វត្ថុ​តាង​(​ម៉ូតូ​ចំនួន​02​គ្រឿង​)​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​៕

ប្រភព៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រៃនប់ ខេត្តព្រះសីហនុ