ជាប់ខ្នោះ ព្រោះលួចលុយភ្ញៀវដែលចូលម៉ាស្សានៅហាងខ្លួន

0

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីសមគំនិតក្នងអំពើលួចប្រាក់ (ដុល្លា៩២០$ និងលុយឡាវ៤០មុឺនគីប)  ត្រង់ចំណុចផ្ទះគ្មានលេខផ្លូវមហាវិថីឈ្នេះៗ ផ្ទះគ្មានលេខ យីហោម៉ាស្សាបែបខ្មែរ ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខាំ សាថុន ភេទប្រុស ជនជាតិឡាវ អាយុ៤៦ឆ្នាំ ទីលំនៅបច្ចុប្ប្នប្រទេស ឡាវ មុខរបរគ្រូបង្រៀនកីឡា ។ នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ស្រីពៅ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុខាងលើ ថៅកែហាងម៉ាស្សា សមគំនិតលួចប្រាក់ (ឃាត់ខ្លួន) ។ ជនសង្ស័យឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ទីលំនៅកន្លែងកើតហេតុខាងលើ (អ្នកលួចប្រាក់ គេចខ្លួចបាត់)។ រីឯសំភារៈដកហូតបានមាន ប្រាក់ដុល្លាហ្វូតូ៧សន្លឹក ក្រដាស១០០ និងសំភារៈបាត់បង់មាន ប្រាក់ដុល្លាចំនួន ៩២០$ និងប្រាក់ឡាវចំនួន៤០មុឺនគីប ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ជនរងគ្រោះចេញពីច្រៀងខារ៉ាអូខេ ហើយបានចូលម៉ាស្សាទីតាំងខាងលើ ដោយចូលក្នុងបន្ទប់ ហើយឈ្មោះស្រី ម៉ៅ ជាអ្នកម៉ាស្សា បន្ទាប់ពីម៉ាស្សារួចជនរងគ្រោះបានចេញទៅស្តាតមរតកតេជោវិញ បានឆែកមើលប្រាក់ក្នុងកាបូប ស្រាប់តែបាត់ប្រាក់ចំនួន៩២០$ និងប្រាក់ឡាវចំនួន៤០មុឺនគីប និងឃើញប្រាក់ក្លែងក្លាយចំនួន៧០០$ ក្នុងការបូបវិញ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើង បានបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនថៅកែម៉ាស្សាដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ