កណ្ដាល៖ ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០២នឹង២០នាទី នៅចំណុចភូមិ ព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ករណីអំពើលួច(ប្រេងម៉ាស៊ូត)។ ជនសង្ស័យ ០៣ នាក់៖
១.ឈ្មោះ ចន្ថា ចិន ភេទប្ររុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២.ឈ្មោះ ទូច រតនៈ ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ ទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។(ឃាត់ខ្លួន)
៣.ឈ្មោះ រ៉ាត់ សម្បត្តិ ហៅ ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។(គេចខ្លួន)
វត្ថុតាងចាប់យករួមមាន៖
– សំបកកានចំណុះ ៣០លីត្រ ចំនួន០២
– ម៉ូតូ ០១ គ្រឿងម៉ាក ហុងដា C125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ២០២១ ពាក់ផ្លាក់លេខ កណ្ដាល 1AM 7560
គួរបញ្ជាក់ថានៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០១នឹង០០នាទី ក្រុមជនសង្ស័យទាំង០៣នាក់ បានជិះម៉ូតូមួយគ្រឿងខាងលើចេញពីផ្ទះរបស់ឈ្មោះ ចន្ថា ចិន នៅភូមិ ត្រពាំងចក ឃុំថ្មី ទៅផឹកសុីនៅហាងខារ៉ាអូខេមួយកន្លែងយីហោ កញ្ចុះសាងស្នេហ៏ ស្ថិតនៅភូមិ មាត់បឹង ឃុំទ្រាស្រុកកណ្ដាលស្ទឹង ពេលទៅដល់កន្លែងផឹកសុី ក្រុមជនសង្ស័យបានផឹកស្រាបៀរ ហ្គែនស្បឺត អស់ចំនួន ០៦ កំប៉ុង រួចជនសង្ស័យឈ្មោះ រ៉ាត់ សម្បត្តិ ហៅ ស្រស់ បានបបួលបក្ខពួកទៅលួចបូមប្រេងតាមរថយន្តគេចតទុកចោល រួចក្រុមជនសង្ស័យទាំង ០៣នាក់ក៏នាំគ្នាជិះម៉ូតូចេញពីកន្លែងផឹកសុីសំដៅទៅផ្លូវជាតិលេខបី ពេលជិះម៉ូតូដល់ចំនុចភូមិ ព្រៃទទឹង ឃុំ ត្រពាំងវែង ក្រុមជនសង្ស័យបានចូលលួចសំបក កានគេទុកចោលនៅមុខផ្ទះចំនួន០២ រួចជិះតាមបណ្ដោយផ្លូវជាតិលេខ ០៣ ក្រុមជនសង្ស័យបានឃេីញរថយន្តគេទុកចោលក៏ធ្វើសកម្មភាពដោយឈ្មោះ ចន្ថា ចិន និង ឈ្មោះ ទូច រតន: បានចុះទៅបូមប្រេងម៉ាស៊ូត ចំណែកឈ្មោះ រ៉ាត់ សម្បត្តិ ហៅ ស្រស់ អង្គុយចាំម៉ូតូ ពេលជនសង្ស័យទាំង០៣ នាក់បូមប្រេងពេញចំនួន ០២ កាន ក្រុមជនសង្ស័យបានលេីកដាក់ម៉ូតូជិះចេញទៅដល់ចំនុចកេីតហេតុខាងលេី បានជួបនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រមៀតកំពង់ល្បាត ភ្លាមនោះក្រុមជនសង្ស័យបានជិះគេចខ្លួននឹងទំលាក់ប្រេងម៉ាស៊ូតចោលបណ្តាលអោយបែកអស់ រហូតដល់ម៉ូតូបែកកង់ក្រោយទេីបក្រុមជនសង្ស័យបានផ្តួលម៉ូតូរត់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អន្លង់រមៀតឃាត់ខ្លួនបានពីរនាក់ ចំណែកជនសង្ស័យឈ្មោះ រ៉ាត់ សម្បត្តិកាន់កាំបិត កាចែតរត់គេចខ្លួនបាត់ រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រមៀតបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនិតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ