ខ្លាំងណាស់!! មានគ្នាតែ ៣នាក់ ហើយទៅកាប់ក្រុមគេ ៦នាក់ របួសគ្រប់គ្នា

0

បាត់ដំបង​៖ នៅ​ថ្ងៃអាទិត្យ ៣​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ថៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៥​នឹង​០០​នាទី នៅ​ចំណុច​ក្បែរ​វត្ត​ស្ល​ខ្លាញ់ ភូមិ​ស្ល​ខ្លាញ់ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើប្រាស់​អាវុធ​) ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៣​នាក់ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន ០៦​នាក់

១.​ឈ្មោះ មិន សា​រ៉ា​ន់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង រង​របួស​១​ដៃត្រង់​ថ្គាម​ខាងឆ្វេង (​របួសស្រាល​)

២.​ឈ្មោះ មិន សារី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង រង​របួស​បែកក្បាល (​របួសធ្ងន់​)

៣.​ឈ្មោះ មិន ឡុ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង រង​របួស​ដៃ​ខាងស្តាំ (​របួសស្រាល​)

៤.​ឈ្មោះ មិន យ៉ា​ល់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង រង​របួសស្រាល

៥.​ឈ្មោះ ផល គឹ​ម​ហុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង រង​របួស​ដៃ​ខាងស្តាំ (​របួសស្រាល​)

៦.​ឈ្មោះ នី នី​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ស្ថាពរ​២ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវ​ស្មា​១​ពូថៅ (​របួសស្រាល​)​។

ក្រោយ​ទទួល​ព័ត៌មាន ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​លោក​ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ លោក​វរសេនីយ៍ឯក សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ក្នុង​ចំនោម​៣​នាក់

១.​ឈ្មោះ ធាង យ៉ាំ​ភិ​ញ ហៅ​ភិ​ញ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ស្ល​ខ្លាញ់ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង រង​របួស​បាក់​ចុង​ម្រាមដៃ​នាង​ខាងស្តាំ (​ឃាត់ខ្លួន​បាន​)

២.​ឈ្មោះ សុត សីហា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ស្ល​ខ្លាញ់ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​រត់គេច​ខ្លួន​)

៣.​ឈ្មោះ យ៉ុ​ត វាសនា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ស្ល​ខ្លាញ់ ឃុំ​បួ​វិល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​រត់គេច​ខ្លួន​)​។

បន្ទាប់​ពី​ឃាត់ខ្លួន ក្រុម​បក្សពួក​ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា​ទើប​បង្ក​ជា​ហិង្សា​បែប​នេះ​។ ករណី​នេះ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ