ហៅជនសង្ស័យមកផឹកស៊ីនៅផ្ទះខ្លួន!! ចុងក្រោយស្រវឹងត្រូវគេចាប់រំលោភរហូតបានសម្រេច

0

កំពត​៖ នៅ​វេលា​ម៉ោង ២១:៣០​នាទី ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត មាន​ករណី​រំលោភ​សេពសន្ថវៈ​បាន​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ បៀ​ន មក​រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ជន​រង​គ្រោះ ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ហៅ​ជនសង្ស័យ​ទៅ​ផឹកស្រា​នៅផ្ទះ​របស់​ខ្លួន​ជាមួយ​គ្នា គ្រានោះ​ជន​រង​គ្រោះ​ស្រវឹង ហើយ​ជនសង្ស័យ​បាន​ឆ្លៀតឱកាស​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​រហូត​បាន​សម្រេច ។ ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត