ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០៖៥១នាទី កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយលោកឧ.ត្រី ប៊ុត វណ្ណារដ្ឋ ចុះល្បាតតាមបណ្តោយផ្លូវលេខ៩៥កែងផ្លូវលេខ៣២០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ដែលកំពុងជិះម៉ូតូតែមិនបានសម្រេច ភ្លាមនោះកម្លាំងជំនាញបានប្រដេញរហូត ដល់ចំណុចផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៤នាក់មានឈ្មោះ៖
១.ឈ្មោះ ទូ សុភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ៩៣ ផ្លូវលេខ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(អ្នកបេីក)។
២.ឈ្មោះ ម៉ក់ ដាណាម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនចាំលេខ ផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់)។
៣.ឈ្មោះ យ៉ន អីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (បិទគូទ)។
៤. ឈ្មោះ ចាន់ ជ័យសិរីមង្គល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង រាជធានីភ្នំពេញ (បិទគូទ)។
សំភារះដកហូតមាន៖
១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HF-៨៦៤០
២.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១ID-៦២៥៩
បច្ចុប្បន្ន ជនសង្ស័យខាងលេី ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ប្រភព៖ ខេង ម៉េងឈាង