មិនធម្មតា!! ក្លឹបនេះ ចង់បានកីឡាករ Man City ម្តង ២រូប

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប West Ham កំពុងសញ្ជឹងគិតអំពីការផ្ទេរនៅកីឡាករ Kyle Walker និង Kalvin Phillips របស់ក្លឹប Manchester City នៅរដូវក្តៅ។

នេះបើយោងតាមប្រភពដដែរបានអោយដឹងថា កីឡាករ Phillips មានការខកចិត្តចំពោះពេលវេលាលេងលើទីលានរបស់គាត់ដែរមិនគ្រប់គ្រន់សម្រាប់រដូវកាលនេះ ខណៈពេលដែល Walker មិនស្ថិតនៅក្នុងទម្រង់លេងរបស់អ្នកចាត់ការ Pep Guadiola របស់ក្លឹប Manchester City ទៀតនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ វានឹងពិបាកសម្រាប់ក្រុម West Ham ក្នុងការចុះហត្ថលេខាយកកីឡាករ ទាំង២រូប ដោយសារតែបញ្ហានាពេលបច្ចុប្បន្នរបស់ពួកគេ ដែលធ្វើអោយពួកគេពិបាកក្នុងប្រកួតប្រជែងជាមួយក្លឹបផ្សេង៕