មកដឹកលម្អិត!! ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ក្នុងករណីផុតសុពលភាព

0
ភ្នំពេញ៖ ការថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ក្នុងករណីផុតសុពលភាព ឬសុពលភាពនៅសល់តិចជាង ៩០ថ្ងៃ ពុំតម្រូវឱ្យមានភ្ជាប់ឯកសារយោងទេ ប្រសិនបើសាមីខ្លួនមិនមានកែទិន្នន័យផ្សេងៗក្នុងអត្តសញ្ញាណប័ណ្ណថ្មីទេនោះ។ ប៉ុន្តែសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស៊េរីចាស់ (អត់មានស៊ីម) ឬពុំដែលថតធ្វើអត្តសញ្ញាណប័ណ្ណ ឬទើបគ្រប់អាយុ១៥ឆ្នាំ ចាំបាច់ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។
សូមអំពាវនាវជូនបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅថតធ្វើថ្មីឱ្យបានគ្រប់ៗគ្នា សម្រាប់ប្រើប្រាស់ក្នុងតម្រូវការជីវភាពប្រចាំថ្ងៃ ពិសេសសម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមមន្ត្រីផ្តល់សេវាទាំងអស់ យោគយល់ និងជួយសម្របសម្រួលផ្តល់សេវានេះឱ្យបានល្អ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជៀសវាងការទាមទាររកឯកសារយោងបន្ថែម ដែលលើសពីការតម្រូវរបស់ជំនាញ។
សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

 

ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង