ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ត្រូវបានចាប់ទុកថាជា​ព្រឹត្តិការណ៍​កីឡា​ធំ​ជាងគេ​នៅ​លើ​ពិភពលោក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Economist របស់​សិង្ហ​បុរី​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣​កន្លង​មក​បានអោយ​ដឹង​ថា កាល​ប្រកួត​ស៊ី​ហ្គេ​ម​ដែល​នឹង​ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដែល​មាន ១១​ប្រទេស​បាន​ចូលរួម​។ ប៉ុន្តែ​សម្រាប់​មេដាយ គឺ​មាន​រហូត​ដល់​ទៅ ៥៨១​គ្រឿង ដែល​វា​ជិត ២​ដង​ទៅ​នឹង​មេដាយ​ក្នុង​កីឡាករ​អូ​ឡាំ​ពិ​ច​លើក​មុន​។ ពួក​គេ​អាច​ចាប់​ទុក​ថា​ជា​ព្រឹត្តិការណ៍​កីឡា​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​។ កីឡាករ​ទាំងអស់​ត្រូវ​ធ្វើការ​ប្រកួត​រត់​លើ​ទីលាន ក្នុង​អាង​ហែល​ទឹក និង​តាម​បែប​ប្រពៃណី​ខ្លះ​ផង រួម​បញ្ចូល​ទាំង​កីឡា​ឆ្លង​ឧបសគ្គ ការ​ជិះ​ស្គី និង​ការ​រាំ​។​

​គួរ​បញ្ជាក់​ថា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ដែល​បាន​ប្រារព្ធ​ឡើងជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៥៩ មានការ​សម្រេច​ចិត្តជា​ច្រើន​លើ​បញ្ជី​ប្រភេទ​កីឡាករ​ដែល​ត្រូវ​ដាក់​អោយ​ប្រកួត​។ ការ​ជ្រើសរើស​មួយ​ចំនួន​របស់​ពួក​គេ​ឆ្លុះ​បញ្ចាំង​ពី​បំណងប្រាថ្នា​ចង់​អភិវឌ្ឍ​កីឡា​៕