ប្រពៃណាស់!! ឧកញ៉ា​ទៀ វិចិត្រ បញ្ជូន​ក្រុមការងារ​សង្គ្រោះ ទៅ​ដឹក​យក​បុរស​មានរបួសម្នាក់នៅកោះរ៉ុង

0

ព្រះ​សីហ​នុ​៖ ​លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​បញ្ជូន​ក្រុមការងារ​សង្គ្រោះ ទៅ​ដឹក​យក​បុរស​ម្នាក់ នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ដែល​រងរ​បួ​ស​ធ្ងន់​​ធ្ង​រ ក្រោយ​ជិះ​ម៉ូតូ​ទៅ​ធ្វើការ ធ្លាក់​ជង្ហុក​បោ​ក​ក្បាល​នឹង​ថ្ម​បណ្តាល​ឲ្យ​របួស​ត្រង់​ក្បាល កាលពី​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០២៣​។

ក្រុម​កា​ងារ​សង្គ្រោះ​បាន​ដឹក​ជន​រង​គ្រោះ​តាម​អូ​រប​រ័​ល្បឿន​លឿន មក​ដល់​ដីគោក​ក្រុងព្រះសីហនុ និង​បាន​ដឹក​បញ្ជូន​បន្ត​តាម​ឡាន​សង្គ្រោះ​បន្ទាន់​របស​ក្រុមហ៊ុន​GTVC ទៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ​ដែរ ហើយ​បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​ពេទ្យ​ពិនិត្យ​ព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ ៕

ប្រភព៖ Huy Bunleng