ចាប់បានមុខសញ្ញាលួចយ៉ាងសកម្មម្នាក់! ហើយដកហូតបាន

0

ព្រះ​វិហារ​៖ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សួ​ស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ឈាន​ទៅ​ដល់​ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម​យ៉ាង​សកម្ម​ចំនួន ០១ នាក់​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ មានឈ្មោះ ចេ​ង សេង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ដកហូត​បាន​ធុងបាស់ ចំនួន ០២ គ្រឿង ( ម៉ាក​JBL ០១ គ្រឿង ,​ម៉ាក​IN888 ០១ គ្រឿង ) និង ម៉ៃ​ក្រូ​ហ្វូ​ន ចំនួន ០១ គូ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ