អធិការ​នគរបាល​ក្រុង​តា​ខ្មៅចេញមកបញ្ជាក់ករណី បង្ហោះសារលើបណ្តាញសង្គមថាមានគេ​ដាក់​ខ្សែ​ទាក់​ក​ នៅចំនុចមុខ​វត្ត​ព្រែក​ឬ​ស្សី​

0

កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែឧសភា​ឆ្នាំ​២០២៣​នេះ​មាន​ម្ចាស់​គណនី​ឈ្មោះ​Fa Fa​ដែល​បាន​ធ្វើការ​បង្ហោះ ដោយ​មាន​ខ្លឹមសារ​ថា ៖ 《​បងប្អូន​ដែល​នៅ​ខាង​ព្រែក​ហូរ​ពី​ព្រែក​ហូរ​ទៅ​ខាង​តា​ខ្មៅ​ពី​តា​ខ្មៅ​ទៅ​ខាង​ព្រែក​ហូរ​សូម​ប្រុង​ប្រយ័ត្ន​នៅ​មុខ​វត្ត​ព្រែក​ឬ​ស្សី​មាន​គេ​ដាក់​ខ្សែ​ទាក់​ក​សុំ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ផ្នែក​ជំនាញ​សហការ​ជាមួយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ឬ​ស្សី​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កេ​ី​ត​ហេតុ​ជា​បន្ទាន់ ។

ជា​លទ្ធផល ក្រោយ​កម្លាំង​យើង​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​គឺ​ឃើញ​ថា​មាន​ខ្សែរ​ភ្លើង ជា​ប្រភេទ​ខ្សែរ​កាប​អុ​ប​ទិ​ក​ទូរស័ព្ទ បាន​ធ្លាក់​រញ៉ែរ​ញ៉ៃ​ពេញ​ផ្លូវ​គឺ​បណ្តាល​មាន​ភ្លៀង​ខ្យល់​ជា​ខ្លាំង​ទើប​បណ្តាល​ខ្សែរ​កាប​ទាំងនោះ​ដាច់​ធ្លាក់ ។

យោង​តាម​ការ​របស់​ឈ្មោះ សួន ខេ​ម​រ៉ា ដែល​ជា​ជន​រង​គ្រោះ​បាន​បំភ្លឺ​ថា​៖ កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង​២ រំ​លហ​អា​ធ្រា​ត ខ្ញុំបាទ​ឈ្មោះ សួន ខេ​ម​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៕​បាន​ចេញ​ទៅ​យក​ប្អូនស្រី​ឈ្មោះ សួន ពេជ្រ​ឌី និង​សួន សុ​ផា​ន់​ម៉ៃ ធ្វេ​ី​ការ​នៅ​ភ្នំពេញ ដោយ​ជិះ​ម៉ូតូ​ម៉ាក NexII ពណ៌​សលាយ​ខ្មៅ មាន​ស្លាក​លេខ 1HR-6756 លុះ​ជិះ​មក​ដល់​ចំណុច​មុខ​វត្ត​ព្រែក​ឬ​ស្សី​ក៏​បាន​ទាក់​ជាមួយ​ខ្សែ​អ៉ិ​ន​ធឺ​ណេ​ត​បណ្តាល​ឱ្យ​ខ្ញុំ​ដួល​ម៉ូតូ​បន្តិច​រួច​ហេ​ី​យ​ខ្ញុំ​ក៏​បាន​តេ​រ​ទូរស័ព្ទ​ទៅ​ហៅ​ប្អូនស្រី​មក​ជួយ​ដោយ​ពួក​គាត់​ជិះ​ម៉ូតូ​បី​គ្រឿង​មាន​គ្នា​បួន​នាក់​មក​ជួយ​លេ​ី​ក​យក​ម៉ូតូ​ទៅ​ផ្ទះ​វិញ​ពីព្រោះ​ខ្សែ​អ៉ិ​ន​ធឺ​ណេ​ត​បាន​រុំ​ជាប់​នឹង​កង់​ម៉ូតូ​ជិះ​មិន​កេ​ី​ត ហេ​ី​យ​ជាប់​ហ្វ្រាំង​កង់​ក្រោយ​ថែម​ទៀត ក្រោយ​ពួក​គាត់​ជួយ​លេ​ី​ក​ម៉ូតូ​យក​មក​ដាក់​ខាង​រួច ពេល​នោះ​ខ្ញុំបាទ​មាន​របួស​ត្រង់​ក​មាន​ស្នាម និង​កដៃ​ខាងឆ្វេង​ជាំ​បន្តិច រីឯ​សំភា​រះ​មិន​មាន​បាត់បង់​នោះ​ឡេ​ី​យ បន្ទាប់​មក​ពួក​ខ្ញុំ​បាន​ធ្វេ​ី​ដំណេ​ី​រ​ទៅ​ផ្ទះ​វិញ​ទៅ ៕

យោង​តាម​ការ​បំភ្លឺ​របស់​ម្ចាស់​គណនី​ឈ្មោះ Fa Fa បាន​បំភ្លឺ​ដូច​ខាងក្រោម​៖ កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង​០៣​រលង​អា​ធ្រា​ត ខ្ញុំបាទ​ម្ចាស់​គណនី Fa Fa បាន​ទទួល​ព័ត៌មាន​ពី​មិត្ត​ភ័ក្ត្រ​ឈ្មោះ សួន ខេ​ម​រ៉ា ភេទ​ប្រុស ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាន​ប្រាប់​ថា​សូម​ប្រយ័ត្ន​នៅ​មុខ​វត្ត​ព្រែក​ឬ​ស្សី​មាន​គេ​ចងខ្សែ​ទាក់​ក ខ្ញុំ​លឺ​សូរ​ចឹ​ង​សួរ​ទៅ​ឈ្មោះ សួន ខេ​ម​រ៉ា​ថា បង្ហោះ​ហ្វេ​ស​ប៊ុ​កបាន​អត់0x017d7 បន្ទាប់​មក​ឈ្មោះ ខេ​ម​រ៉ា ឆ្លេ​ី​យ​ថា បង្ហោះ​បាន រួច​មក​ខ្ញុំបាទ​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា “​បងប្អូន​ដែល​នៅ​ខាង​ព្រែក​ហូរ​ពី​ព្រែក​ហូរ​ទៅ​ខាង​តា​ខ្មៅ​ពី​តា​ខ្មៅ​ទៅ​ខាង​ព្រែក​ហូរ​សូម​ប្រុង​ប្រយ័ត្ន​នៅ​មុខ​វត្ត​ព្រែក​ឬ​ស្សី​មាន​គេ​ដាក់​ខ្សែ​ទាក់​ក​សូម ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​” ខ្ញុំ​ផ្ទាល់​សង្ស័យ​ថា​ក្មេង​ៗ​វា​ចងខ្សែ​លេង មិន​មានគំនិត​ថា​នៅ​មុខ​វត្ត​ព្រែក​ឬ​ស្សី​មាន​គេ​ចងខ្សែ​ទាក់​ក​ក្នុង​ករណី​ប្លន់​នោះ​ទេ។

យោង​តាម​ចំ់លើយ​របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង​ពីរ និង យោង​តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​កម្លាំង​ជំនាញ​សន្និដ្ឋាន​ថា ករណី​នេះ​ជា​ករណី​ទាក់​ខ្សែរ​កាប​អុ​ប​ទិច​ដែល​ធ្លាក់​មក​រញ៉េរញ៉ៃ មិនមែន​ជា​ករណី​ទាក់​ខ្សែរ​ដើម្បី​ប្លន់​នោះ​ទេ ។ ហើយ​ម្ចាស់​គណនី​ទាំង​ពីរ​ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​ផង​ដែរ និង​បាន​សុំ​ទោស​ដល់​សម្ថ​ត​កិច្ច​ផង​ដែរ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ