ឆក់ទូរស័ព្ទបានសម្រេចហើយ ប៉ុន្តែគេចមិនផុតពីសមត្ថកិច្ចដដែរ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១៖១៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណ​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ ជា​នាយការិយាល័យ ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃេ​ី​ញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង មាន​គ្នា​ចំនួន​០២​នាក់ បាន​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​រង​គ្រោះ (​ជនបរទេស​) ដែល​កំពុង​ជិះ​ម៉ូតូ​២​នាក់​បាន​សម្រេច​។

ភ្លាម​នោះ​កម្លាំង​ជំនាញ ធ្វេ​ី​ការ​ប្រដេញ​រហូត​ដល់​ចំណុច​ផ្លូវ​៩៧ សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទេ​ី​ប​ឃាត់​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន​៖
ទី​១៖ ឈ្មោះ ហ៊ឹ​ម លាង​ហៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វេ​ី​ការ​នៅ​អគ្គិសនី ទីកន្លែង​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៩៩ ក្នុង​សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​អ្នក​បេ​ី​ក​)​។
​ទី​២៖ ឈ្មោះ រិ​ន រី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រេ​ី​ស​អេ​ត​ចាយ ទីកន្លែង​ស្នាក់​នៅ​ជួល ផ្លូវ​លេខ​៩៩ ក្នុង​សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ដៃដល់​)​។

សម្ភារៈ​ដកហូត​មាន​៖
១.​ម៉ូតូ​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ស​ជា​របស់​ជនសង្ស័យ
២.​ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន​១៤ (​របស់​ជន​រង​គ្រោះ​)

ទូរស័ព្ទ​ខាង​លេ​ី​កម្លាំង​ជំនាញ​បាន​ប្រគល់​អោយ​នារី​រង​គ្រោះ​ជនបរទេស​វិញ​។ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ បាន​នាំ​ជនសង្ស័យ​ខាង​លេ​ី​មក ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ កងម៉ូតូប្រដេញសាគរជ័យ