ចាប់បានជាក់ស្តែង ក្រោយធ្វើសកម្មភាពលួចគ្រឿងអល្លង្ការ

0

ភ្នំពេញ​៖ នៅ​ថ្ងែ​ទី​០២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១២:០០​នាទី​រសៀល កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ជាក់ស្ដែង​ពី​បទ​លួច (​គ្រឿងអល្លង្ការ​) ប្រព្រឹត្ត​នៅ​ចំណុច​ទីតាំង​ផ្ទះ​៤៤E0 ផ្លូវ​លេខ​២១៩ ក្រុម​ទី​៣៨ ភូមិ​១៥ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​៖
-​ឈ្មោះ ឡូ​ន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​៣០៧ ផ្លូវ​ក្រុម​២០ ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។

វត្ថុ​តាង​ចាប់​យក​មាន​៖
-​ម៉ូតូ​១​គ្រឿង​ម៉ាក honda Scoopy I ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AQ-8565 មាន​លេខ​តួ និង​ម៉ាស៊ីន 5178715(​ជា​មធ្យោបាយ​របស់​ជនសង្ស័យ​) . ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក IPhone 7 Plus ,​ខ្សែដៃ​ចំនួន​០១​ខ្សែ​,​បន្តោង​ខ្សែ​ក​ចំនួន​០១ និង​ខ្សែ​ក ចំនួន​០១​ខ្សែ (​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ​ឡូ​ន សីហា​) បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ ។

ជន​រង​គ្រោះ ឈ្មោះ សេង​អាន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជនជាតិ​ខ្មែរ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាក សួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក