កំពង់ស្ពឺ៖ នៅថៃ្ងអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដោយបានការដឹកនាំចង្អុលបង្ហាយពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជំនាញព្រហ្មទណ្ឌបានដឹកនាំកិច្ចប្រតិបត្ដិការបេីកការស្រាវជ្រាវលេីករណីឆក់ទូរស័ព្ទ ចំណុចតូបលក់ចាប់ហួយឈ្មោះ សាន់ សុភាក់ ភេទប្រុស អាយុ១៧ឆ្នាំ ស្ថិតនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី ទូរស័ព្ទដៃម៉ាកVivo-Y31 ពណ៌ទឹកសមុទ្រ ពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុ សមត្ថកិច្ចទទួលព័ត៌មានបានចំណាត់ការវិធានការប្រទាក់ក្រឡាចាប់ស្ទាក់ជនសង្ស័យបាន ២នាក់៖
១-ឈ្មោះ ខេង រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ ផ្លូវលេខ២៨៩ សង្កាត់ស្រះចក រាជធានីភ្នំពេញ។
២-ឈ្មោះ វ៉ាន សុខលីម ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មដា សង្កាត់កំបូល រាជធានីភ្នំពេញ។ នៅចំណុចភូមិឡ ឃុំការហែង ស្រុកសំរោងទង ដកហូតជាក់ស្ដែងម៉ូតូ ១គ្រឿង ម៉ាកC125 ឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GY-9365 (មធ្យោបាយជិះធ្វើសកម្មភាព)ខ្នោះដៃចំនួន ១ ជារបស់ ខេង រដ្ឋា បង្ហាញបន្លំជាសមត្ថកិច្ច។ ជនសង្ស័យឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពខាងលើប្រាកដមែន។ រីឯបក្ខពួក ៤នាក់ ជិះគេចខ្លួន។
យោងតាមវិធានការជំនាញ កម្លាំងព្រហ្មទណ្ឌបានបន្ដស្រាវជ្រាវរហូតឈានទៅបង្រ្កាបបក្ខពួក ៤នាក់ បន្ដទៀតថៃ្ងទី២ ខែឧសភា ឆ្នាំ២០២៣នេះ
១.ឈ្មោះ វាត រតនា ប្រុស ១៥ឆ្នាំ
២.ឈ្មោះ ពៅ ចាន់បញ្ញា ប្រុស ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។
៣.ឈ្មោះប៊ុន ថនណាថាន់ ប្រុស ១៥ឆ្នាំនៅផ្ទះជួល ខណ្ឌសែនសុខ។
៤.ឈ្មោះវ៉ាត រាវីត ប្រុស ១៨ឆ្នាំ នៅផ្ទះមិនចាំលេខ ផ្លូវ៦១២ សង្កាត់បឹងកក់ ខណ្ឌទួលគោក។
បច្ចុប្បន្នបក្ខពួកជនសង្ស័យទាំង ៦នាក់ បានជួបជុំគ្នានៅក្នុងបន្ទប់ ៤៨ម៉ោងនិងរង់ចាំនីតិវិធីបញ្ជូនខ្លួនទៅ អយ្យការអមសាលាដំបូងខេត្ដចំណាត់ការបន្ដ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ