ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមានអ្នករបួសធ្ងន់ស្រាល ៤នាក់

0

កណ្ដាល៖ ថ្ងៃអាទិត្យ ១១កើត ខែពិសាខឆ្នាំថោះ បញ្ជស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង២០នាទី នៅលើកំណាត់លេខ៧០បេ ស្ថិតក្នុងភូមិ បឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល របួសធ្ងន់០៣នាក់ប្រុស០២នាក់ស្រី០១នាក់ របួសស្រាល០១នាក់ប្រុស និងខូចខាតម៉ូតូ០២គ្រឿង។
សភាពរឿងហេតុ

មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ពណ៏ ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1H-5864 បើកបដោយឈ្មោះ ឆន សុភារិន្ទ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិ ទឹកឃ្លាំង ឃុំ ទឹកឃ្លាំង ស្រុកល្វាឯម ខេត្ដ កណ្តាល (របួសធ្ងន់)នឹងអ្នករួមដំណើរម្នាក់ឈ្មោះឃីន លីហួរ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ (របួសធ្ងន់) ម៉ូតូបើកបរពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុក៏បានគៀជាមួយក្មេងប្រុសម្នាក់ដែលកំពុងដើរលើចញ្ចើមផ្លូវខាងស្តាំដៃរបស់ខ្លួន ក្មេងថ្មើរជើងឈ្មោះខុន សុីកេន ភេទ ប្រុសអាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ បឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុក ល្វាឯម ខេត្ត កណ្តាល (របួសស្រាល) ក្រោយគៀរួចក៏ជ្រុលទៅបុកពីក្រោយជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាម៉ូតូម៉ាក Honda Wave Rex C110 ពណ៏ខ្មៅ ពាក់ផ្លាក់កណ្ដាល1Y-9811 បើកបរដោយឈ្មោះ អាន ស្រីលាង ភេទ ស្រី អាយុ ៣៣ ឆ្នាំ(របួសធ្ងន់) មានទីលំនៅភូមិ បឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯមខេត្តកណ្ដាល បើកបរពីកើតមកលិច (ទិសដៅស្របគ្នា)។អ្នករងរបួសទាំង០៤នាក់បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម។

មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ ដើម្បីបន្តចាត់តាមនីតីវិធី។ មូលហេតុបណ្តាលមកពី អ្នកបើកបរម៉ូតូពាក់ផ្លាកលេខកណ្តាល1H-5864 បើកបរខ្វះការប្រុងប្រយត្ន័នឹងមានល្បឿនលឿនក្នុងទីប្រជុំជន៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ