កណ្ដាល៖ នៅថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង០០នឹង៣០នាទី នៅចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។ ជនរងគ្រោះ០១នាក់ ឈ្មោះ ប៊ូ ប៊ុនរ៉ានី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរគ្រូបង្រៀន។ ជនសង្ស័យ០៣នាក់ ៖
១.ឈ្មោះ ហៀង ហេង ភេទ ប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)
២.ឈ្មោះ ទុយ អូន ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ មុខរបរ មិន ពិតប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះណាង(មិន ស្គាល់ ត្រកូល) ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានស្រុកកំណើតនឹងទីលំនៅបច្ចុប្បន្នខេត្តតាកែវ(គេចខ្លួន)
សម្ភារះបាត់បង់រួមមាន៖
-ម៉ូតូ ០២គ្រឿង ម៉ាក់ Honda Scoopy i ពណ៌ ក្រហម ស៊េរី២០១៨ ពាក់ផ្លាកលេខ កណ្ដាល 1W 6432 និងម៉ាក់ Honda Scoopy ពណ៌ស ស៊េរី ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JG 1841។
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក់ iphone 6 ពណ៌ទឹកមាស ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣វេលាម៉ោង២៣នឹង០០នាទី មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូចំនួន០២គ្រឿង ខាងលើនៅខាងមុខផ្ទះក្នុងរបងដោយចាក់សោររបងត្រឹមត្រូវ រួចចូលសំរាកលុងលក់នៅក្នុងផ្ទះ។ លុះដល់វេលាម៉ោង០០នឹង៣០នាទីឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក៏មានជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាក FZ ពណ៍ខ្មៅ ក្រហមមិនចាំផ្លាកលេខធ្វើដំណើរចេញពីភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ ដោយពេលធ្វើសកម្មភាពនោះជនសង្ស័យម្នាក់ ឈ្មោះ ណាង(មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាអ្នកចូលធ្វើសកម្មភាព ចំនែកជនសង្ស័យចំនួន០២នាក់ទៀត ឈ្មោះ ហៀង ហេង និងឈ្មោះ ទុយ អូន ជាអ្នកឈរចាំខាងក្រៅរបងផ្ទះ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូបានហើយ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូម្នាក់០១គ្រឿង រួមទាំងម៉ូតូដែលលួចបាននោះធ្វើដំណើរតាមផ្លូវជាតិលេខ១ ទិសដៅភ្នំពេញចាក់ទៅខាងផ្លូវជាតិលេខ២គោលបំណងទៅខេត្តតាកែវ។
លុះដល់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣ វេលាម៉ោង០៦នឹង០០នាទីព្រឹក ទើបជនរងគ្រោះជនម្ចាស់បានដឹងថាបាត់ម៉ូតូ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ដោយទទួលព័ត៍មានថានគរបាលស្រុកកណ្តាលស្ទឹងឃាត់បានជនសង្ស័យចំនួន០២នាក់ ហៀង ហេង និង ទុយ អូន រួមហ្នឹង វត្ថុតាងម៉ូតូចំនួន០២គ្រឿង ដែលបានលួចពីខាងស្រុកកៀនស្វាយ មកកាលពីយប់មិញ ក្រោយពីទទួលបានពាក្យបណ្តឹង និងព័ត៍មានបានភ្លាម កម្លាំងប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុនឹងបានសហការណ៍ជាមួយកំលាំងជំនាញស្រុកទៅទទួលយកជនសង្ស័យ និងវត្ថុតាងពីនគរបាលស្រុកកណ្តាលស្ទឹងយកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសួរនាំ ក្រោយពីសួរនាំរួចជនសង្ស័យបានសារភាពថាខ្លួនទាំងពីរនាក់បានស្គាល់ឈ្មោះ ណាង ភេទប្រុស ចាប់តាំងពីពេលដែលឈ្មោះ ណាង បានទាក់ទងជាមួយមីងរបស់ខ្លួនឈ្មោះ មាស (មិនចាំត្រកូល)អាយុប្រហែល២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៥សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកម្លេះ ហើយកន្លងមកខ្លួនធ្លាប់ចូលរួមប្រព្រឹត្តអំពើលួចជាមួយឈ្មោះ ណាង បានចំនួន ០៥ លើកមកហើយ៖
-លើកទី០១៖ កាលពីថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២ និង ៣០នាទីទាបភ្លឺខ្ញុំបាទរួមជាមួយឈ្មោះហៀង ហេង ភេទប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ៥ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ. ណាង ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត រស់នៅក្នុងខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌ខ្មៅ មិនចាំផ្លាកលេខ ជិះចេញពីខេត្តស្វាយរៀងសំដៅទៅភ្នំពេញដោយឃើញកូនបាស់(ស្ពីកឃឺ)គេទុកក្នុងផាសស្អាប់ឈ្មោះ ណាង បានចូលទៅលួចយករួចហើយជិះម៉ូតូសំដៅមកភ្នំពេញវិញ ។
-លើកទី០២៖ ថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២៣ នៅរង្វង់មូលគួរស្រូវ (លួចមិនបានសម្រេច) ។
-លើកទី០៣៖ ថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២៣ នៅខេត្តតាកែវ (លួចមិនបានសម្រេច) ។
-លើកទី០៤៖ ថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២៣ ផ្លូវជាតិលេខ១ ម្តុំអ្នកលឿង(លួចមិនបានសម្រេច) ។
-លើកទី០៥៖នៅកៀនស្វាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៤ និង០០នាទី បានធ្វើសកម្មភាពលួចម៉ូតូចំនួន០២គ្រឿងរបស់ជនរងគ្រោះខាងលើបានសំរេចក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង។ ក្រោយពីសួរនាំរួចជនសង្ស័យរួមហ្នឹងវត្ថុតាងជំនាញកំពង់បន្តតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ