កោះកុង៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥:២៤នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ សហការជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ចុះទៅហាមឃាត់ជនរងគ្រោះឈ្មោះ ចេង ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយ៉ាហ្សាគី មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ (ស្នាក់នៅអគារផ្ទះក្រហម) ដែលបានប៉ុនប៉ងធ្វើអត្តឃាតដោយខ្លួនឯង(ចងក) នៅចំនុចជាប់ឆ្នេររីករាយ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រោយពីកម្លាំងយើងបានទៅដល់កន្លែងកើតហេតុរួច ក៏បានធ្វើការលួងលោមអោយជនរងគ្រោះ ចុះពីលើដើមឈើ ក្រោយពីជនរងគ្រោះចុះមក រួចកម្លាំងយើងក៏នាំជនរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យដើម្បីសាកសួរ ក្រោយពីសាកសួររួចមូលហេតុដែលខ្លួនប៉ុនប៉ងធ្វើអត្តឃាតដោយខ្លួនឯងនេះដោយសារ គ្មានលទ្ធភាពបង់លុយអោយធនាគារ និងប្រច័ណ្ឌប្តីក្រោយអង្គុយផឹកស៊ីជាមួយមិត្តភក្តិ និងមាននារីខារ៉ាអូខេមកជាមួយ ។
ក្រោយពីកម្លាំងយើងសាកសួររួចក៏បានធ្វើកិច្ចសន្យាអប់រំ ណែនាំ និងផ្តល់ជាយោបល់ ដំណោះស្រាយផ្សេងៗ និងបានអោយជនរងគ្រោះត្រលប់ទៅផ្ទះវិញ៕