កំពត៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៨:១០នាទី ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀនបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសារដំបង ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១.ឈ្មោះ មា ធេញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិសារដំបង ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត (ជួញដូរគ្រឿងញៀន)។
២.ឈ្មោះ ហ៊ាល រាជ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងកំភ្លៀញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត(ជួញដូរគ្រឿងញៀន)។
វត្ថុតាងចាប់យករួមមាន÷
-គ្រឿងញៀន០៥កញ្ចប់(បួនកញ្ចប់ធំមួយកញ្ចប់តូច)ទម្ងន់៣៦,៦១ក្រាម ថ្លឹងទាំងសំបក់ថង់។
-ម៉ូតូចំនួន០១គ្រឿង។
-ទូរស័ព្ទចំនួន០២គ្រឿង។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី៕