ឃាត់ខ្លួនបាន ២នាក់ ជាមួយនឹងម្សៅ​ក្រាម​ពណ៌​សរ​ថ្លា សង្ស័យសារធាតុញៀន ១៥កញ្ចប់

0

កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៦ និង ០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី ជួញដូរ និង​ប្រើប្រាស់​មិន​រាងចាល​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង ។ ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ៖

១, ឈ្មោះ សន សុ​ផេ​ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។
២, ឈ្មោះ ទ្រី បូ​កាយ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ដកហូត​វ​ត្ដុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ១៥ កញ្ចប់ (០១​កញ្ចប់​ធំ និង​១៤​កញ្ចប់​តូច​), ទូរ​សព្ទ័ ០១​គ្រឿង​, ម៉ូតូ ០១​គ្រឿង ។ ជនសង្ស័យ រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ដ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង