ឃាត់ខ្លួនសន្តិសុខផ្សារម្នាក់ ក្រោយធ្វើសកម្មភាពគាស់តូបលក់ដូរ ដើម្បីគាស់ស្រាបៀយកក្រវិលកំប៉ុងត្រូវរង្វាន់

0

កោះកុង៖ ថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ វេលាម៉ោង០៨:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង វុទ្ធី ភេទប្រុសអាយុ៤១ ឆ្នាំមុខរបរសន្តិសុខផ្សារមានទីលំនៅភូមិ០១ សង្កាត់ដងទង់ករណីគាស់តូប និងគាស់ស្រាបៀយកក្រវិលកំប៉ុងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ក្រោយសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានយកពូថៅពីតូបលក់សាច់ជ្រូកក្បែរនោះមកវាយបំបែកសោ រួចធ្វើសកម្មភាពគាស់យកក្រវិលកំប៉ុងនៅតូបលក់អីវ៉ាន់នោះតែម្ដង។

វត្ថុតាងដកហូតរួមមាន៖
១/ពូថៅ០១ដើម
២/ក្រវិលកំប៉ុងចំនួន១១។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ