ភាគី២នាក់ជិះម៉ូតូដេញកាប់ ភាគី៣នាក់ បណ្តាលអោយរបួសធ្ងន់ស្រាល

0

បន្ទាយមានជ័យ ៖ ក្មេងស្ទាវពីរនាក់ជិៈម៉ូតូមួយគ្រឿងម៉ាក់PCXពណ៌ស អត់ស្លាក់លេខ ដេញកាប់ក្មេងទំទង់៣នាក់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈមេឃកំពុងរលឹមស្រិចៗតាមបណ្ដោយផ្លូវបេតុងនៅ វេលាម៉ោងប្រហែល៧និង១០នាទីព្រឹកចំណុចខាងត្បូងអគារ8ជាន់(K)  ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ទី1- ឈ្មោះ ថន តង ភេទប្រុស អាយុ30ឆ្នាំ រងរបួសធ្ងន់, ទី2- ឈ្មោះ សៀម ម៉េងឡុង ភេទប្រុស អាយុ18ឆ្នាំ រងរបួសត្រូវប្រអប់ដៃខាងឆ្វេង, ទី3- ឈ្មោះ រុង ភារម្យ  ភេទប្រុស អាយុ28ឆ្នាំ រងរបួសស្រាល អ្នកទាំងបីនាក់រស់នៅភូមិទំនប់ក5  សង្កាត់-ក្រុងប៉ោយប៉ែត

សមត្ថកិច្ចបន្តថា ៖ មុនពេលកើតហេតុ  ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេរីឆ្នាំ2022 ពណ៌ខ្មៅ ពាក់ស្លាកលេខប/ជ 1Y-3688 មកដល់ចំណុចកើតហេតុជនបង្កមានគ្នាចំនួន02នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាកPCX ពណ៌ស គ្មានស្លាកលេខ  បានដកដាវចេញពីស្រោមកាប់ទៅលើជនរងគ្រោះតែម្តង បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ថា ៖ ក្រោយពីកើតហេតុភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ជួយលើកជនរងគ្រោះដាក់លើម៉ូតូកង់បី ដឹកយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)  ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ យកទៅរក្សាទុក ។

បញ្ហាខាងលើនេះលោកអធិការក្រុងប៉ោយប៉ែតមានប្រសាសន៍តាមប្រពន្ធ័តេលេក្រាមថា ៖ លោកទទួលបានព័ត៏មានហើយ ពេលនេះកម្លាំងជំនាញកំពុងតែស្រាវជ្រាវរកមុខសញ្ញា ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ