កំពងស្ពឺ៖ នៅថៃ្ងចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី ករណីលួចម៉ូតូ ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ 1GA 6744 ដោយជនមិនស្គាល់អត្តសញ្ញាណ ជនរងគ្រោះឈ្មោះ មួយ ខន មានទីលំនៅភូមិសង្កែលាក់ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទៅធ្វើការរោងចក្រមិននៅផ្ទះ ពេលត្រឡប់មកពីធ្វើការវិញស្រាប់តែបាត់ម៉ូតូ។ ក្រោយដាក់បណ្តឹង សមត្ថកិច្ចស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យដែលមានឈ្មោះ រឿន ផានិត ហៅ កុសល ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយ និងកំណត់បានទីតាំងដែលជនសង្ស័យយកម៉ូតូទៅលក់នៅហាងទិញលក់ម៉ូតូយីហោ ហុីម ណៃហៀង នៅផ្សាស្លាបលែង។
នៅថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩និង៣០នាទី សមត្ថកិច្ចឈានទៅឃាត់ខ្លួនជនសង្ស័យ រឿន ផានិត រួចយកមកសាកសួរនៅអធិការស្រុកបសេដ្ឋចំណែកម៉ូតូម្ចាស់ហាងឈ្មោះ មុិច ហុឹម ភេទប្រុស អាយុ៤៤ឆ្នាំ បានយល់ព្រមប្រគល់ម៉ូតូជូនសមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់ និងបន្ដសហការជាមួយសមត្ថកិច្ចក្នុងករណីមានតំរូវការក្នុងកិច្ចការបន្ថែមណាមួយរបស់ច្បាប់។ ចំពោះវត្ថុតាងម៉ូតូជំនាញបានប្រគល់ជូនទៅជនរងគ្រោះឈ្មោះ មួយ ខន ប្រើប្រាស់វិញ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ