កំពង់ស្ពឺ៖ នៅយប់ឈានចូលថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០០និង៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ០២ល្វែង ដែលមានម្ចាស់ឈ្មោះ សុឹម ស្រីណែត ប្តីឈ្មោះ សន វាសនា មានទីលំនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានមុខរបរលក់សម្ភារៈក្មេងនិងម្សៅទឹកដោះគោ។
ហេតុការណ៍ខាងលេីបានបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្ដិនិងបង្ករបួសម្ចាស់ផ្ទះផងដែរ។ ទំហំនៃការខូចខាតមានដូចជា៖
-រងរបួសស្រាលមនុស្សចំនួន០១នាក់ ឈ្មោះ សុឹម ស្រីណែត(ម្ចាស់ផ្ទះ)
-ឆេះផ្ទះចំនួន០២ល្វែងទំហំ១០ម×២៦ម ធ្វើអំពីថ្មចាក់ប្លង់សេ១សន្លឹកកន្លះ
-ឆេះសំបុត្រកំណើតអស់ចំនួន០៥សន្លឹក
-ឆេះអត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក
-ឆេះសៀវភៅស្នាក់នៅចំនួន០១សន្លឹក
-ឆេះម៉ូតូ០១គ្រឿងម៉ាកនិចពណ៍សលាយខៀវសេរី២០២០
-សាឡុងមួយឈុត
-ឆេះសម្ភារៈសម្រាប់តាំងលក់កូនក្មេង ឡាន កង់ ខោ អាវ ស្បែកជើង ទឹកដោះគោ ខោទឹកនោមកូនក្មេង អស់ទាំងស្រុង។
មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានជួយអន្ដរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទឹកសរុប១៥ឡាន (រថយន្តស្នងការដ្ឋាន ក្រុងច្បារមន និងស្រុកសំរោងទង)៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ