ឃាត់ខ្លួនជនជាតិចិន២នាក់ និងរឹបអូសសារធាតុញៀនជាង ៣គីឡូក្រាម

0

ភ្ន​ពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​វេលា​ម៉ោង​១៣​ម៉ោង​០០​នាទី ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​(​ក​.១) របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ពុធ ស៊ុន​រស្មី នាយករង​មន្ទីរ លោក​វរសេនីយ៍ទោ សេង រស្មី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ​រដ្ឋបាល​-​សរុប សហការ​ជាមួយ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​ដឹកនាំ​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះ​សីហ​នុ បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ​សារធាតុ​ញៀន​នៅ​០២​គោលដៅ​ផ្សេង​គ្នា ដោយ​គោលដៅ​ទី​១ នៅ​ស្តុ​ប​ចំការមន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​គោលដៅ​ទី​២ នៅ​ខុន​ដូ ស្តា​បេ ភូមិ​១ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០២​នាក់ និង​រឹបអូស​វត្ថុ​តាង​សារធាតុ​ញៀន ជាង​៣​គីឡូក្រាម​។
ជនសង្ស័យ​ឈ្មោះ ១-Wang Xiao Feng ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន​, ២-He Jin Hao ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ។

ចាប់​យក​វត្ថុ​តាង​រួម​មាន ៖
១-​សារធាតុ​ញៀន MDMA ទម្ងន់​២៨៣៤​ក្រាម ។
២-​សារធាតុ​ញៀន ខេ​តា​មីន ទម្ងន់​៧៧៦​ក្រាម ។
៣-​សារធាតុ​ញៀន ម៉េ​តំ​ហ្វេ​តា​មីន ទម្ងន់ ១.៨០​ក្រាម ។
ទម្ងន់​សរុប​ចំនួន ៖ ៣​គីឡូក្រាម ៦១១.៨០​ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​។ សូម​ជម្រាប​ថា រយៈពេល​ចុង​ក្រោយ​នេះ អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ , ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ខិតខំ​បំពេញការងារ​ជំនាញ​របស់​ខ្លួន​យ៉ាង​សកម្ម បង្ក្រាប​បាន​នូវ​ករណី​ជួញដូរ​គ្រឿងញៀន​ធំ​ៗ​ជា​បន្តបន្ទាប់ ដែល​ជំរុញ​ឲ្យ​កម្លាំង​ជំនាញ ខិតខំ​តស៊ូ​យ៉ាង​ស្វិតស្វាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឲ្យ​អស់ ពិសេស​បទល្មើស​ទ្រង់ទ្រាយ​ធំ​ៗ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ