ឆ្លៀតពេលទំនេរ ២នាក់គាត់នាំគ្នាជិះម៉ូតូសណ្តោងរឺម៉ក ដើរលួចកាត់ខ្សែភ្លើង

0

ភ្នំពេញ​៖ នៅ​ថ្ងែ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៣:៣០​នាទី​ទាប​ភ្លឺ កម្លាំង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ជាក់ស្ដែង​ពី​បទ​លួច (​លួច​កាត់​ខ្សែភ្លើង​)​ប្រព្រឹត្ត​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​១៨៦ កែង​ផ្លូវ​លេខ​២៦៥ ក្រុម​ទី​២៥ ភូមិ​០៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​៖ ១-​ឈ្មោះ រឿ​ន រិ​ទ្ធ ហៅ រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល​មិន​ចាំ​លេខ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ សេង សុច ហៅ ក​ច់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ

​វត្ថុ​តាង​ចាប់​យក​មាន​ ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ចំនួន​០១, កាំបិតប៉័ងតោ ចំនួន​០១, កន្ត្រៃ ចំនួន​០១, សោរ​ខ្សៀ​មុខកាត់​លេខ​៨ ចំនួន​០២, សោរ​ចិញ្ចៀន​មុខកាត់​លេខ​១៧ ចំនួន​០២, សោរ​ចិញ្ចៀន​មុខកាត់​លេខ​១៩ ចំនួន​០១, កន្ត្រៃ​កាត់​ដែក ចំនួន​០២,​ដង​សម្រាប់​ត​កន្ត្រៃ​កាត់​ដែក ១​គូរ , ទុល​ល្វី​ស​ចំនួន​០១, ដង្កាប់​ចំនួន​០១, ដង​ឈើ​មាន​ទំ​ពួក​សម្រាប់​ថ្ពួ​ក​ខ្សែភ្លើង​កាត់​ប្រវែង​ប្រហែល​២​ម៉ែត្រ​ចំនួន​០១ និង​ខ្សែភ្លើង​កាត់​រួច​ប្រវែង​ប្រហែល​២០​ម៉ែត្រ (​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ រឿ​ន រិ​ទ្ធ ) ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​កំពុង ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាក សួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ លោក ចាន់ បណ្ឌិត