ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៧នាក់ និងស្រាល ៧នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែមេសា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ១លើក ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ