រថយន្តបុករថយន្តបត់ឆ្លងផ្លូវ បណ្តាលអោយរបួសធ្ងន់ស្រាល ៨នាក់

0

ពោធិ៍សាត់៖ របួសធ្ងន់០៤នាក់ស្រាល០៤នាក់ ដោយរថយន្តបុករថយន្តបត់ឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ ត្រង់ចំណុចមុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទ៥កើតខែពិសាខ ឆ្នាំថោះបញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ វេលាម៉ោង០៩និង៥០នាទី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ខៀវលាយស សន្តោងរ៉ឺម៉កពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7589 បើកបរដោយឈ្មោះ រី ខេមរិន ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិបត់កណ្តោល ឃុំបឹងបត់ កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរបត់ចេញពីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើបានបត់ឆ្លងផ្លូវ បណ្ដាលឲ្យមានរថយន្ត០១គ្រឿងបុកចំពាក់កណ្ដាលយ៉ាងពេញទំហឹងម៉ាកស៊ីណា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AK-4540 បើកបរដោយឈ្មោះ ផាន់ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់(ពុំមានរងរបួស)បើកពីលិចទៅកើតនិងអ្នករួមដំណើរចំនួន០៨នាក់ ១-ឈ្មោះ សឿន ស៊ីថា ភេទស្រី អាយុ១០ឆ្នាំ(រងរបួសស្រាល)។
២-ឈ្មោះ សឿន ចិន្តា ភេទស្រី អាយុ០៧ឆ្នាំ(រងរបួសធ្ងន់)។
៣-ឈ្មោះ ជាំ វៃ ភេទស្រី អាយុ៣០ឆ្នាំ (រងរបួសធ្ងន់បាក់ដៃឆ្វេង)។
៤-ឈ្មោះ រ៉ម រត្ន័លី ភេទស្រី អាយុ២៩ឆ្នាំ(រងរបួសធ្ងន់)។
៥-ឈ្មោះ សឿន រចនា ភេទស្រី អាយុ ០៥ឆ្នាំ(រងរបួសស្រាល) អ្នកទាំង០៥នាក់រស់នៅភូមិព្រៃក្រប៉ៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
៦-ឈ្មោះ អ៉ឹម ចន្ថា ភេទស្រី អាយុ ៣៤ឆ្នាំ (រងរបួសធ្ងន់)។
៧-ឈ្មោះ សឿន អ៉ីវ៉ា ភេទស្រី អាយុ០៤ឆ្នាំ(រងរបួសស្រាល)។
៨-ឈ្មោះ ញ៉ ឡុងម៉េង ភេទប្រុស អាយុ០៨ឆ្នាំ(រងរបួសស្រាល)អ្នកទាំង០៣នាក់រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំពោះអ្នករងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ រីឯវត្ថុតាងរថយន្តទាំង០២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ