យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid កំពុងរៀបចំសំណើកុងត្រាថ្មីសម្រាប់ Eduardo Camavinga ហើយនឹងតម្លើងប្រាក់បៀវត្សរ៍ដ៏ខ្ពស់អោយសមនឹងសមត្ថភាពរបស់គាត់។
ទោះបីជាកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករសញ្ជាតិបារាំងរូបនេះ មានសុពលភាពរហូតដល់ឆ្នាំ 2027 ក៏ដោយក៏ Los Blancos នៅតែចង់បើកការពិភាក្សាក្នុងគោលបំណងបង្កើនប្រាក់ខែរបស់គាត់ ហើយ Camavinga អាចនឹងមានតម្លៃខ្លួនរហូតដល់ 1 ពាន់លានអឺរ៉ូ។
កីឡាករអន្តរជាតិបារាំងបានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ Real Madrid ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងពេលដែលគាត់ផ្លាស់ទៅលេងនៅតំបន់បម្រើខាងឆ្វេង៕