ផឹកស្រវឹងហើយដើរទៅរាយមង មានអីស្រាប់តែ

0

បាត់ដំបង ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី​ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីបុរសម្នាក់លង់ទឹកស្រះស្លាប់ ជនរងគ្រោះឈ្មោះ ខៀវ វណ្ណា ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានលង់ទឹកស្លាប់នៅចំណុចទឹកស្រះក្រោយផ្ទះ។ តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានផឹកស្រវឹងហើយបានដើរទៅរាយមងក៏បណ្តាលអោយលង់ទឹកស្លាប់តែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ខៀវ វណ្ណា ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ