ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយពាក់ព័ន្ធនឹងករណីមួយនេះ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ២១:០៥​នាទី កម្លាំង​ល្បាត ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាក់​ខែង បាន​ធ្វេ​ី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​(​ប្រុស​) ស្ថិត​នៅ​ចំណុច ដី​ឡូត៍​ទុក​ចោល ផ្លូវជាតិ​លេខ​០៦​អា ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

១- ឈ្មោះ នួន បុរី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ កម្មករ​សំណង់​។

២- ឈ្មោះ ចិន សុ​ី​ណា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ​ជាងសំណង់​។ ពី​បទ​: ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេ​ី ផ្នែក​ជំនាញ​នៃ​អធិការ​ខណ្ឌ បាន​កសាង​និ​តិ​វិធី បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ និង ស្តារ​និ​តិ​សប្ប​ទា​៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ