យុវជនវ័យ ២២ឆ្នាំម្នាក់ លង់ទឹកអណ្តូងស្លាប់ ក្រោយដើរធ្លាក់ចូលអណ្តូង

0

បាត់ដំបង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង១៥នាទី ត្រង់ចំណុចភូមិចកធំ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីយុវជនម្នាក់លង់ទឹកអណ្ដូងស្លាប់ ជនរងគ្រោះឈ្មោះ សទី ម៉ៅទីវេ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានដើធ្លាក់អណ្តូងទឹកចម្ងាយ ១៥ម៉ែត្រពីផ្ទះ ដោយជនរងគ្រោះមានសតិមិនគ្រប់។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ សទី ម៉ៅទីវេ ពិតជាលង់ទឹកអណ្ដូងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ