កោះកុង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០នាទី ជនរងគ្រោះឈ្មោះសៅ វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ប្ដឹងជនសង្ស័យ ឈ្មោះសយ សំណាង ហៅយួន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (មុខសញ្ញាគ្រឿងញៀនមានដីការចាត់ឲ្យសើបសួរជំនួស) ពីបទបោកប្រាស់ទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) ។រហូតដល់វេលាម៉ោង២១:០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចបន្ទប់ផ្ទះសំណាក់PS ស្ថិតក្នុងភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ រួចបញ្ជូនមកអធិការដ្ឋានដើម្បីសាកសួរ និងបំភ្លឺ។
+វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន០២គ្រឿង៖
-ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខកោះកុង១A-៥៦៥១ (ម៉ូតូជនរងគ្រោះ)
-ម៉ូតូម៉ាកវេវស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខព្រៃវែង១I-៦៤៤១ (ម៉ូតូជនសង្ស័យ)។
ករណីខាងលើកម្លាំងផ្នែកព្រហ្មទណ្ឌបានបំពេញនីតិវិធីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ