២នាក់ ប្តីប្រពន្ធនាំគ្នា ឆបោកលុយ ១០ម៉ឺនដុល្លារ រឿងរត់ការចូលធ្វើការរដ្ឋ

0

កំពង់ស្ពឺ​៖ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣ ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ទទួល​ពាក្យបណ្តឹង​ករណី​ឆរ​បោក​ប្រាក់ ប្រព្រឹត​ចាប់តាំងពី​ឆ្នាំ​២០១៩ បន្ត​រហូត​ដល់​ឆ្នាំ​២០២៣ សរុប​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លា ដើម្បី​ឲ្យ​ឈ្មោះ​ឆ​ន សុធី បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ដែនដី ។

ជន​រង​គ្រោះ​ឈ្មោះ ឆ​ន សុធី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ (​ប្តី​) និង​ឈ្មោះ វង្ស សុខ​នាង អាយុ​៣៥​ឆ្នាំ ​(​ប្រពន្ធ​) មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ផា​ន់ ផា​លី​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ​(​ប្រពន្ធ​) និង​ឈ្មោះ​នួន ប៉ិន អាយុ​៤៦​ឆ្នាំ​(​ប្តី​) មុខរបរ​វិស្វករ​សំណង់ មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ភ្នំពេញ​។ ជនសង្ស័យ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ធ ត្រូវ​បាន​ជន​រង​គ្រោះ​ឃាត់ខ្លួន​នៅ​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ហើយ​ប្រគល់​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ សាកសួរ​អនុវត្ត​តាម​នីតិវិធី ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​ទទួលស្គាល់​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លា ដើម្បី​រត់ការ​ចូល​ធ្វើ ចូល​បម្រើ​ការងារ​ក្រសួង​ដែនដី ។ ប​ច្ចប្ប​ន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ