ភ្នំពេញ៖ សង្ស័យប្រុសស្រី ១១នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងករណីលួច ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និង ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសរុបចំនួន ០៨កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង, ថង់សម្រាប់ច្រក០១កញ្ចប់, ដបសម្រាប់សេពគ្រឿងញៀន០១, សោសម្រាប់កាច់កម៉ូតូ០១ឈុត រួមនឹងសម្ភារមួយចំនួនទៀត។
ជនសង្ស័យទាំង១១នាក់មានឈ្មោះ ៖ ១/ឈ្មោះ កែវ ល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ, ២/ឈ្មោះ យឹម ស្រីនី ភេទស្រី អាយុ២០ឆ្នាំ, ៣/ឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ, ៤/ឈ្មោះ សុខ ដា ហៅម៉ាប់ ភេទប្រុស អាយុ ៣៧ឆ្នាំ ៥/ឈ្មោះ ហៃ បញ្ញា ភេទប្រុស អាយុ ៣៦ឆ្នាំ, ៦/ឈ្មោះ នាង និត ភេទប្រុស អាយុ៤៣ឆ្នាំ, ៧/ឈ្មោះ វ៉ែន ស្រីស្រស់ ភេទស្រី អាយុ២៩ឆ្នាំ, ៨/ឈ្មោះ នួន ស្រីនីត ភេទស្រី អាយុ២៦ឆ្នាំ, ៩/ឈ្មោះ ឃីម ណារ៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ, ១០/ឈ្មោះ ចិន្ដា រ៉ានុត ភេទប្រុស អាយុ២០ឆ្នាំ, ១១/ឈ្មោះ ធី រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ Phnom Penh Gendarmerie