ព្រះសីហនុ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ Hotline របស់ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុនិងបណ្ដឹងលេខ(828) Hotline របស់ក្រុមការងារ សម្ដេចក្រឡាហោម ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣(ស្ទួនគ្នា) ពាក់ព័ន្ធករណីសង្ស័យករណីបង្ខាំងនៅក្នុងទីតាំង និងដកយកលិខិតឆ្លងដែន ប្រព្រឹត្ដ នៅទីតាំងអគារកាស៊ីណូហ្គដដេស មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុង–ខេត្ដព្រះសីហនុ។
ក្រោយទទួលបណ្តឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង ០០នាទី ដោយមានការចង្អុល ដឹកនាំពី លោកស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពី តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់អគារ ខៃស៊ងគ័រជិ ( TRIUMPH INTERNATIONAL ) ស្ថិតក្នុងបរិវេណទីតាំងអគារកាស៊ីណូហ្គដដេស អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED) ស្ថិតក្នុងភូមិ១សង្កាត់លេខ៣ ក្រុង–ខេត្ដព្រះសីហនុ។ ក្នុងកិច្ចប្រតិបត្តិបការនេះ បានរកឃើញជនក្នុងបណ្តឹងទាំង៦នាក់កំពុងអង្គុយធ្វើការនៅបន្ទប់ជាន់ផ្ទាល់ដីនិង អាចមានតំរុយពាក់ពន្ធ័ករណីរងគ្រោះនូវ ជួញដូរបទសង្ស័យ អំពើជួញដូរ ទិញលក់ និងអំពើបង្ខាំង មនុស្សដោយមានគោលដៅ និងពាក់ពន្ធ័ករណីរក្សាទុកអាវុធខុសច្បាប់និងបាននាំខ្លួនមនុស្សចំនួន៥នាក់ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជុំវិញករណីខាងលើនេះ។
សម្ភារៈដកហូតបានរួមមាន៖
១–កាំភ្លើងចំនួន០២ដើមៈ –ម៉ាកZORAKI 925 ចំនួន០១ដើម មានបង់ចំនួន០២(វែង០១–ខ្លី០១) និងបំពង់ ខ្ទប់សំឡេង ០១ដើម, និងម៉ាកROLO មានលេខDCH1527637-2 ចំនួន០១ដើម ។
២–គ្រាប់កាំភ្លើងចំនួន០២ប្រភេទគឺ៖ ម៉ាក៣៨០ មាន៤ប្រអប់ ចំនួន២០០គ្រាប់ និង គ្រាប់កាំភ្លើងម៉ាក សំរាប់ដាក់ROLO មានចំនួន៩៨គ្រាប់ ។
៣–ដំបងឆក់ចំនួន០៤ដើម
៤–កាំបិតតាំងតោចំនួន០១ដើម
៥–លិខិតឆ្លងដែនចំនួន០៧
៦–កាបូបលុយចំនួន០១ និងកាតចំនួន០២
៧–ទូរស័ព្ទចំនួន០៤គ្រឿង
ក្រោយកិច្ចប្រតិបតិ្ដការនិងស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុអនុវត្តចំណាត់ការដូចខាងក្រោម៖
១–បញ្ជូនជនរងគ្រោះជាជនជាតិចិនទាំង០៦នាក់ ជូនផែនការងារនគរបាលអន្ដោប្រវេសន៍បន្ដនីតិវិធី។
២–បញ្ជូនសំណុំរឿងនិងជនសង្ស័យជាជនជាតិចិន ២នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ មានតម្រុយក្នុងបទអំពើបង្ខាំង ,សង្ស័យជួញដូរមនុស្សដោយមានគោលដៅ និង បទកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ។
៣–បញ្ជូនជនជាតិចិនឈ្មោះ JIN FU DOU ស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា (គ្មានលិខិតឆ្លង ដែន) ទៅផែនការងារនគរបាលអន្ដោប្រវេសន៍បន្ដនីតិវិធី ។
៤–បន្ដស្វែងរក និងស្នើសុំដីកាចាប់ខ្លួន ជនជាតិចិន និងបក្ខពួក ជាចារីក្នុងអំពើបង្ខាំង និងអំពើជួញដូរមនុស្សដោយ មានគោដៅ និងអាចមានតម្រុយក្នុងបទល្មើសផ្សេងទៀត៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ