ពលរដ្ឋ​ជិត​៥ម៉ឺន​នាក់ ​​បានជិះរថយន្ត​ក្រុងក្នុង​ឱកាសបុណ្យ​ចូលឆ្នាំខ្មែរ

0

​ ភ្នំពេញ៖ លោក​ ម៉េត​ មាស​ ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​​ថា​ នៅ​ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្ខ្មែរនេះ​ ប្រជាពលរដ្ឋ​បាន​ទទួល​សេវារថយន្តក្រុង​ប្រមាណ​ជិត​៥ម៉ឺន​នាក់​ ក្នុង​នោះ​ខ្សែ​រត់​តាមផ្លូវ​ជាតិ​លេខ​៦​ច្រើន​ជាង​គេ​ គឺមាន​អ្នក​ជិះរហូតដល់ជិត២ ម៉ឺននាក់។ លោក​ ភក្ដី​ បាន​បន្ត​ថា​ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្ត ក្រុងដឹកអ្នកដំណើរចំនួន៣៤៥ គ្រឿងសម្រាប់បម្រើសេវាដឹក ជញ្ជូនសាធារណៈដើម្បីសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុក កំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមិនយកប្រាក់ឡើយ​ ។​

គួររំលឹកថា​ កាលពីព្រលឹមថ្ងៃទី១៣មេសា គឺមុនថ្ងៃចូល ឆ្នាំមួយថ្ងៃ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តទៅស្រុកកំណើតតាមខេត្តក្រុង នានាដោយសាលារាជធានីភ្នំពេញបានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែងនៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។ ចំណែក​សម្រាប់សេវាដឹក ជញ្ជូនប្រជាពលរដ្ឋក្នុងរាជ ធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង​ និង​សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញ ដំណើរ និងពេលវេលាច្បាស់លាស់ ក្នុងនោះមានផ្លូវជាតិលេខ១មានភ្នំពេញកណ្តាល,ភ្នំពេញព្រៃវែងរថយន្ត៥គ្រឿងមានចំណតនៅស្ថានីយ៍ចំណតវាលស្បូវ។ ភ្នំពេញ.កណ្តាល,ភ្នំពេញ.ស្វាយរៀងរថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការ កងរាជ អាវុធហត្ថរាជធានីភ្នំពេញ។ផ្លូវជាតិលេខ២ ភ្នំពេញ. កណ្តាល,ភ្នំពេញ.តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ​​​​​​​​​​​​​​​​​​​។ផ្លូវជាតិលេខ៣ ភ្នំពេញ.កែប,ភ្នំពេញ.កំពតរថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៍មុខគណបក្សប្រជា ជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។

ផ្លូវជាតិលេខ៤ ភ្នំពេញ.កំពង់ស្ពឺ,ភ្នំពេញ.ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៍មុខគណបក្សរាជធានីភ្នំពេញ។គោលដៅផ្លូវជាតិលេខ៥ភ្នំ ពេញ.កំពង់ឆ្នាំង,ភ្នំពេញ.ពោធិសាត់,ភ្នំពេញ.បាត់ដំបង,ភ្នំពេញ.បន្ទាយមានជ័យ ,ភ្នំពេញ.កំពង់ធំរថយន្តសរុប១១៨ គ្រឿង ទីតាំងចំណតគឺស្ថានីយ៍ចំណតសួនច្បារឫស្សីកែវ។ ផ្លូវជាតិលេខ៦.ភ្នំពេញសៀម រាប ចំនួន១០០គ្រឿង នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ។

ផ្លូវជាតិលេខ៦. លេខ៧ភ្នំពេញ.កំពង់ចាម,ភ្នំពេញ.ត្បូងឃ្មុំ រថយន្ត១០ គ្រឿង។ ឯកឧត្តម​ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋឲ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈ (City Bus)រាជធានីភ្នំពេញដែលប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ឯកឧត្តម​បន្តថា​ ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកប ដោយភាពឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ,សម្តេចតែងបានគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋយើងគ្រប់ពេលវេលា៕

ប្រភព៖ ក្រសួងព័ត៌មាន