Chelsea បញ្ចេញបញ្ជីឈ្មោះកីឡាករដែលទើបជាសះស្បើយពីរបួស និងអាចលេងប៉ះ Real Madrid

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាខ្សែប្រយុទ្ធ Kai Havertz ដែលខកខានមិនបានចូលលេងអោយក្លឹប Chelsea ពេលប៉ះជាមួយនឹង Brighton ដោយសារបញ្ហារបួសជង្គង់នោះ។ នៅថ្ងៃចន្ទនេះគាត់អាចត្រលប់ចូលរួមហ្វឹកហាត់បានហើយ និងអាចជួយក្លឹបពេលប៉ះជាមួយនឹង Real Madrid បាន។

ដោយឡែក N’Golo Kante និង Thiago Silva បានសម្រាក់ក្នុងការប្រកួតពេលប៉ះជាមួយនឹង Brighton ហើយក៏អាចនឹងត្រូវជ្រើសរើសក្នុងការលេងនៅក្របខណ្ឌ Champions League។ ក្នុងនោះ Ruben Loftus-Cheek ដែលមានបញ្ហាខ្នងក៏បានជាសះស្បើយផងដែរ៕