លោក ផ​ន ផល្លា យកថវិកា ១៨០០$ ជូនលោកយាយ ដែលត្រូវក្មេងស្ទាវជិះម៉ូតូបុកបណ្តាលអោយរងរបួស

0

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផ​ន ផល្លា ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា​៖

“​នៅ​រសៀល​នេះ ខ្ញុំ​បាន​មក​ចួប​លោកយាយ ដែល​ត្រូវ​បាន​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​បុក​នោះ​ហើយ ដោយ​មានការ​អាណិតអាសូរ ចំពោះ​លោកយាយ គឺ​មាន​បងប្អូន​យើង​បាន​ចូលរួមចំណែក ម្នាក់​បន្តិច​ៗ តាម​រយៈ​ខ្ញុំ ដើម្បីរួម​មូលនិធិ​នេះ​ជួយ​ដល់​ដូន​ចាស់​ផង​ដែរ ដែល​ទឹកប្រាក់​សរុប ខ្ញុំ​ទទួល​បាន​គឺ ១៦០០$ ហើយ​បូក​ថវិកា​ផ្ទាល់ខ្លួន​ខ្ញុំចំនួន ២០០$​ទៀត គឺ​លោកយាយ​ទទួលបាន ១៨០០$ ។ ជា​ចុង​ក្រោយ ខ្ញុំ​ពិតជា​សូម​អរគុណ​ដល់ បងប្អូន​មែនទែន សម្រាប់​ទឹកចិត្ត​សណ្តោសដល់​ដូន​ចាស់​ក្រីក្រ ដែល​រងគ្រោះថ្នាក់ចរាចរណ៍​ម្នាក់​នេះ​។ គោរ​ជូនពរ​ឲ្យ​អ្នកទាំងអស់​គ្នា​មាន​សុខភាព​ល្អ​🙏🙏”៕