ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២៣លើក (យប់ ១៤លើក) បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៤នាក់ (ស្រី៤នាក់), របួសសរុបចំនួន៥២នាក់ (ស្រី១០នាក់), របួសធ្ងន់ ៣៦នាក់ (ស្រី៦នាក់), របួសស្រាល ១៦នាក់(ស្រី៤នាក់) មិនពាក់មួក ៣១នាក់ (យប់១៦នាក់)។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន ១៦លើក (ស្លាប់ ១១នាក់), មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់ ៤លើក (ស្លាប់៣នាក់)៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ