ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ជួលដីខ្មែដាំកញ្ឆា

0

មណ្ឌលគិរី៖ ដោយ​មានការ​ដឹកនាំ​និង​ចង្អុល​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​២​នាក់ ជា​ជនជាតិ​វៀតណាម បាន​ជួល​ដី​ខ្មែរ​ដាំ​កញ្ឆា​-​នៅ​ព្រឹក ថ្ងៃ​សៅរ៍ ១០​រោច ខែចេត្រ ឆ្នាំថោះ ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០ និង ៣០​នាទី កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​ពី លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង ខេត្តមណ្ឌលគិរី និង​មានការ​ចូលរួម​ពី​លោក​អភិបាល ស្រុក​ពេ​ជ្រា​ដា កម្លាំង​អធិការ​ស្រុក​ពេ​ជ្រា​ដា និង​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​មួយ​កន្លែង​ស្ថិត នៅ​ភូមិ​ម៉េ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​យេ​ី​ង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១.​ឈ្មោះ ង្វៀ​ន វ៉ា​ន់​ហ្វា​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម ទីលំនៅ​ភូម​វូ​យ​បា ឃុំ​ធុង​ដូរ ស្រុក​វិញ ខេត្ត​ងា​អាន ប្រទេស​វៀតណាម
ទី​២.​ឈ្មោះ ហ្វា​ម វ៉ា​ន់​ថា​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​វូ​យ​បា ឃុំ​ធុង​ដូរ ស្រុក​វិញ ខេត្ត​ងា​អាន វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C2369263 ចាប់​យក​បាន​វត្ថុ​តាង​រួម​មាន​÷

១.​កញ្ឆា​ស្ងួត​ចំនួន ០២​កញ្ចប់

២.​ជីគីមី​ចំនួន ៣០ ការុង

៣.​ថ្នាំ​បំប៉ន​កញ្ឆា​២៧​កំប៉ុង

៤.​កែវ​ជ័រ​បណ្តុះ​កូន​កញ្ឆា ចំនួន ៥០០​កែវ

៥.​ជញ្ជីង​ថ្លឹង​កញ្ឆា​ក្រៀម ចំនួន ០៣​គ្រឿង

៦.​ម៉ា​ស៉ី​ន​អ៊ុត​កញ្ចប់​កញ្ឆា ចំនួន ០៣ គ្រឿង

៧.​ថង់​វេច​ខ្ចប់​កញ្ឆា ចំនួន ៤៣៨ ថង់

៨.​ជី​ម្សៅ​បំប៉ន​កញ្ឆា ចំនួន ០៨​កញ្ចប់

០៩.​ថ្នាំ​ជ្រលក់​កញ្ឆា ចំនួន ១២​កំប៉ុង

១០.​ថ្នាំ​បាញ់​ស្មៅ ចំនួន ០៤​កញ្ចប់

១១.​ធុង​បាញ់ថ្នាំ ចំនួន ០១

១២.​ស្លាក​លេខ​ម៉ូតូ​(​វៀតណាម​)​ចំនួន ០២​សន្លឹក

១៣.​ការុង​ចំនួន ១៧៦ ការុង

១៤.​អាវ​សម្រាប់​ការពារ​បាញ់ថ្នាំ ១​ឈុត

១៥.​ប្រអប់​ជ័រ​ដាក់​គ្រាប់​កញ្ឆា​ចំនួន ០២​ប្រអប់

១៦.​ថ្នាំ​ប៉ូវ​កញ្ឆា ០១​ធុង​២០​លី​ត្រ

១៧.​ថូរ​ជ័រ​ដាំ​កញ្ឆា​ចំនួន ៧២០​ថូ

១៨.​សំឡី​សម្រាប់​បណ្តុះ​គ្រាប់​កញ្ឆា​ចំនួន ១២​កញ្ចប់

១៩.​លិខិតឆ្លងដែន​ចំនួន ០៣​ក្បាល

២០.​ប័ណ្ណសំគាល់ខ្លួន​ចំនួន ០២​សន្លឹក

២១.​ឯកសារ​ចំនួន ៤២​សន្លឹក

២២. បាន​កាប់​ដេ​ី​ម​កញ្ឆា​ស្រស់ នឹង​ដុត​កម្ទេច​ចោល​ចំនួន ១០៦៧១ ដេ​ី​ម ទម្ងន់ ១២០៥​គីឡូក្រាម បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ដេ​ី​ម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី