ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់ (របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក រួមមាន ល្បឿន ១លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធ ២លើក មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់)៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ