មានករណីអគ្គិភ័យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់អូរបែកក្អម

0

ភ្នំពេញ៖ នៅវេលាម៉ោង​ ០៩នឹង០០នាទី  នៅថ្ងៃសៅរិ៍ ១០រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ មានករណីអគ្គិភ័យ​កន្លែងកើតឡើង នៅចំណុច ផ្លូវ បេងតុង ក្រុមទី០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

-ម្ចាស់ទីតាំង: ង៉ូវ ហួង ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ។
-មុខរបរ: ម្ចាស់ផ្ទះជួល។
– មូលហេតុ: ឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់:  ថ្មបេតុងប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ។
-ខូចខាតសម្ភារៈ ឆេះបន្ទប់ជួលអស់ចំនួន០៦បន្ទប់ អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាល ដាលដលអ្នកក្បែរខាងឡើយ។
-ស្លាប់​មនុស្ស​ :​ គ្មាន ។
-របួស​មនុស្ស​: គ្មាន ។
-​រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប ។
-រថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន:
-រថយន្តអាវុធហត្ថាចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មរនឹង ០៤ម៉ែត្រគូប។
-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ៦ម៉ែត្រ គូប ។
​-​ពន្លត់ចប់​ :​ នៅម៉ោង ១០:០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ