ដុតផ្ទះម្តាយចោល ព្រោះខឹងមិនព្រមទិញម៉ូតូអោយជិះមុនចូលឆ្នាំ

0

កំពង់ស្ពឺ​៖ ថ្ងៃអាទិត្យ ៤​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​៤៥​នាទី មាន​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ ១​ខ្នង នៅ​ភូមិ​ចាស់ ឃុំ​ពេ​ជ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ផ្ទះ​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​មាន​ទំហំ​៨×៩ ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង មាន​ជ​ញ្ចាំ​ង​ក្ដា ឈេ​ី​លេ​ី ថ្ម​ខាងក្រោម​រៀប​ឥដ្ឋ កម្មសិទ្ធិ​ឈ្មោះ ឆឹង លី​ម ភេទ​ស្រី អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​។

យោង​តាម​សាក្សី​និង​ជា​អ្នក​ឃេ​ី​ញ​ហេតុការណ៍​ដំបូង​ឃេ​ី​ញ​មាន​បុរស​ម្នាក់​បាន​ធ្វេ​ី​សកម្មភាព​ដុត​ផ្ទះ​តែ​ម្ដង បុគ្គល​នោះ​មានឈ្មោះ​ខឿន សុ​ភី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​កូនបង្កើត តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ថា កូន​ដែល​ដុត​ផ្ទះ​ខ្លួនឯង​គឺជា​មនុស្ស​មាន​សតិ​គ្រប់គ្រាន់ មិនមែន​ជា​ជន​មាន​វិបល្លាស​ស្មារតី​ទេ តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឱ្យ​កូន​ហ៊ាន​លេ​ី​កដៃ​យក​ភ្លេ​ី​ង​ដុត​ផ្ទះ​ខ្លួន​នេះ គឺ​មក​ពី​ម្ដាយ​មិន​បំពេញ​បំណង​ជូន​កូន​(​ទិញ​ម៉ូតូ​មុន​ចូល​ឆ្នាំ​)​។

សម្ភារៈ​ខូចខាត​មាន​ដូច​ខាងក្រោម​៖
-​ផ្ទះ​ទំហំ ៨×៩ ម៉ែត្រ
-​ទូរ​សំលៀក​បំពាក់
-​ស្រូវ​ចំនួន​៨​បាវ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

សំណាងល្អ​មិន​បណ្ដាល​ឱ្យ​មាន​របួស​ដល់​មនុស្ស​និង​ឆេះ​ទ្រព្យសម្បត្ដិ​អ្នក​ដទៃ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​អគ្គី​ភ័យ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ១​គ្រឿង អស់​ទឹក​ចំនួន ២​ឡាន​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​បង្ក​មក​សាកសួរ​និង​ចំណាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ